ករណីបន្ទាន់

+855 70 888 251

ផ្នែកវះកាត់ទូទៅ នៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ (SSIUH) គឺជាមជ្ឈមណ្ឌលឧត្តមភាពដែលផ្តល់សេវាកម្មវះកាត់យ៉ាងទូលំទូលាយ។ យើងផ្តោតសំខាន់លើសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង ដោយប្រើប្រាស់បច្ចេកទេសវះកាត់ចុងក្រោយបង្អស់ ដើម្បីកាត់បន្ថយការឈឺចាប់ និងជួយឱ្យអ្នកជំងឺឆាប់បានវិលត្រឡប់ទៅផ្ទះវិញ។

មោទនភាពរបស់យើងគឺ ក្រុមវេជ្ជបណ្ឌិតឯកទេសវះកាត់ជនជាតិរុស្ស៊ី និងជនជាតិខ្មែរ ដែលមានបទពិសោធន៍រាប់សិបឆ្នាំក្នុងវិជ្ជាជីវៈ។ វេជ្ជបណ្ឌិតរបស់យើងម្នាក់ៗសុទ្ធតែមានជំនាញច្បាស់លាស់ក្នុងការវះកាត់ករណីស្មុគស្មាញ និងធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលកម្រិតខ្ពស់ពីបរទេស ដែលធានាបាននូវរាល់ប្រតិបត្តិការវះកាត់ប្រកបដោយភាពសុក្រិត និងជោគជ័យ។

សេវាកម្មឯកទេសរបស់យើង៖

• ការវះកាត់ដោយម៉ាស៊ីនឆ្លុះ (Laparoscopic Surgery): វះកាត់តាមរន្ធតូច (Keyhole Surgery) លើបញ្ហាគ្រួសក្នុងប្រមាត់ និងដុំសាច់ផ្សេងៗ ដែលមានស្នាមតូចបំផុត និងឆាប់ជាសះស្បើយ។

• ការវះកាត់ពោះ និងប្រព័ន្ធរំលាយអាហារ: ព្យាបាលជំងឺរលាកខ្នែងពោះវៀន ដុំសាច់ក្នុងពោះវៀន និងបញ្ហាក្រពះ។

• ការវះកាត់ដុំសាច់ និងមហារីក: ការវះកាត់យកដុំសាច់ចេញពីសរីរាង្គផ្សេងៗប្រកបដោយបច្ចេកទេសខ្ពស់។

• ការវះកាត់របួសបន្ទាន់: ផ្តល់ការសង្គ្រោះ និងវះកាត់បន្ទាន់ចំពោះករណីគ្រោះថ្នាក់ដែលប៉ះពាល់ដល់សរីរាង្គខាងក្នុង។

• ការថែទាំក្រោយពេលវះកាត់: ក្រុមការងារជំនាញតាមដានសុខភាពអ្នកជំងឺ ២៤ ម៉ោង លើ ២៤ ម៉ោង បន្ទាប់ពីវះកាត់រួច ដើម្បីធានាសុវត្ថិភាពទាំងស្រុង។