សេវាកម្មថែទាំមាតា និងទារក / Comprehensive Maternity Care
ការរធ្វើជាមាតាគឺជាបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងជីវិត។ នៅ មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ (SSIUH) យើងផ្តល់ជូននូវការថែទាំស្រ្តីមានផ្ទែពោះគ្រប់ដំណាក់ការ ចាប់តាំងពីការចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ពេលសម្រាល និងក្រោយសម្រាល៖
ការតាមដានសុខភាពមាតា និងទារក៖ ការពិនិត្យផ្ទៃពោះទៀងទាត់ ដើម្បីធានាបានថាការលូតលាស់របស់ទារកប្រព្រឹត្តទៅដោយសុវត្ថិភាព និងការរកឃើញហានិភ័យផ្សេងៗបានទាន់ពេលវេលា។
បច្ចេកវិទ្យាអេកូសាស្ត្រ (4D Ultrasound): ការមើលរូបភាពទារកបានយ៉ាងច្បាស់ ដែលអនុញ្ញាតឱ្យមាតាបិតាមើលឃើញមុខមាត់ និងចលនារបស់កូនក្នុងផ្ទៃ។
ការសម្រាលបុត្រដោយសុវត្ថិភាព៖ យើងផ្តល់ជម្រើសសម្រាលដោយធម្មជាតិ និងការវះកាត់
សេវាព្យាបាលរោគស្ត្រី
ការវះកាត់ដោយប្រើម៉ាស៊ីនចោះ (Laparoscopic Surgery): ការព្យាបាលគីសដៃស្បូន ឬដុំសាច់នៅក្នុងស្បូន ដោយប្រើបច្ចេកទេសចោះ ដែលផ្តល់នូវស្នាមរបួសតូច មិនសូវឈឺចាប់ និងឆាប់ជាសះស្បើយ។
ការព្យាបាលបញ្ហារដូវ និងអរម៉ូន៖ ពិគ្រោះ និងព្យាបាលបញ្ហារដូវមិនទៀងទាត់ ការឈឺចាប់ខ្លាំងពេលមករដូវ និងបញ្ហាសុខភាពក្នុងវ័យអស់រដូវ។
ការពិនិត្យសុខភាពស្ត្រីតាមវ័យ៖ កញ្ចប់ពិនិត្យសុខភាពដែលរៀបចំឡើងយ៉ាងពិសេស ដើម្បីបង្ការ និងរកឃើញជំងឺមហារីកមាត់ស្បូន និងមហារីកសុដន់ក្នុងដំណាក់កាលដំបូង។