មជ្ឈមណ្ឌលជំងឺមហារីក និងជំងឺសុដន់ នៃមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ គឺជាមជ្ឈមណ្ឌលឯកទេសឈានមុខគេ ដែលផ្តល់នូវការពិនិត្យ វិនិច្ឆ័យ និងព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ជាពិសេសជំងឺសុដន់។ យើងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវលទ្ធផលព្យាបាលដ៏ល្អប្រសើរសម្រាប់អ្នកជំងឺ។
យើងមានមោទនភាពចំពោះក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់ រួមមានគ្រូពេទ្យជំនាញជនជាតិរុស្ស៊ី និងគ្រូពេទ្យជំនាញជនជាតិខ្មែរ ដែលមានចំណេះដឹងច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេកទេសព្យាបាលតាមស្តង់ដារអន្តរជាតិ។ ការសហការគ្នារវាងអ្នកជំនាញនេះ ធ្វើឱ្យការពិគ្រោះយោបល់ និងការរៀបចំផែនការព្យាបាលជំងឺមហារីកកាន់តែមានប្រសិទ្ធភាព និងភាពច្បាស់លាស់។